ឯកឧត្តម ប្រាក់ សុខុន អញ្ញើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៣


រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ញើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៣ នៅថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងណៃពិដោ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ ឯកឧត្តម ក៏នឹងជួបពិភាក្សាទ្វេភាគីផងដែរជាមួយ លោកជំទាវ អោង សាន ស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម កាហ្ស៊ុយុគី ណាកាណេ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន និងប្រមុខគណៈប្រតិភូនៃប្រទេសមួយចំនួនទៀត។