(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមុខតំណែងជូនលោកវរសេនីយ៍ឯក ក្លូត សុវណ្ណ ជានាយកវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ជំនួសលោកឧត្តមសេនីយ៍ត្រី ញឹម សីលា ដែលទទួលភារកិច្ចថ្មី។ នេះបើតាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។
មុនទទួលការតែងតាំងមុខតំណែងថ្មីនេះ លោកវរសេនីយ៍ឯក ក្លូត សុវណ្ណ ជាមេបញ្ជាការរង និងនាយសេនាធិការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។
តាមការគ្រោងទុកការប្រកាសចូលកាន់តំណែងជាផ្លូវការជូនលោកវេសនីយ៍ឯក ក្លូត សុវណ្ណ នឹងធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ការផ្លាស់ប្តូរតួនាទីនាយអាវុធហត្ថ គឺជាការទំនើបកម្មវិស័យហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលសម្រាប់កងរាជអាវុធហត្ថថែមទៀត សម្រាប់ចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គមកាន់តែប្រសើរឡើង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា។
ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖



