ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មការងារក្នុងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងស្តារអូរដំឡូង ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា គម្រោងស្តារអូរដំឡូងបានចាប់ផ្តើមអនុវត្តនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ការងារសំខាន់ៗនៃគម្រោងរួមមាន៖ ស្តារអូរដំឡូងប្រវែង ២៧៩០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យសរុបចំនួន ១០កន្លែង។ គម្រោងនេះបម្រើឱ្យការស្រោចស្រពផ្ទៃដីដាំដំណាំរដូវវស្សាចំនួន ១៥០ហិកតា និងរដូវប្រាំងចំនួន ១៥០ហិកតា ព្រមទាំងមានលទ្ធភាពស្ដុកទឹកបានពី ២០ម៉ឺន ទៅ ២៥ម៉ឺនម៉ែត្រគូប។ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារដីសម្រេចបានប្រមាណ ១០%៕


