លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានអនុគណៈកម្មការខ្លឹមសារ កម្មវិធីទស្សនីយភាព និងពិធីក្រុងពាលី ដើម្បីរៀបចំ ពិធីបួងសួងចម្រើនសេចក្តីសុខនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២-៣ ខែធ្នូ ឆ្នាំ២០១៧ នាពេលខាងមុខ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងដោយផ្ទាល់ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
ឆ្លៀតក្នុងឱកាសនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តមតំណាងខាងអាជ្ញាធរអប្សារា ឯកឧត្តមតំណាងឲ្យគណៈកម្មការបុណ្យជាតិ លោកប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប លោកប្រធានមន្ទីរនគររូបនីយកម្ម និងសំណង់ខេត្តសៀមរាប រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធជុំវិញខេត្តសៀមរាប បានរួមដំណើរជាមួយលោកជំទាវឧបនាយករដ្ឋមន្រ្តី ចុះពិនិត្យទីតាំងដោយផ្ទាល់នៅមុខបរិវេណប្រាសាទអង្គរវត្ត និងបានពិភាក្សាគ្នាអំពីការរៀបចំវេទិការ ទីតាំងសូត្រមន្ត ទីតាំងក្រុងពាលី និងទីតាំសម្រាប់រៀបចំពិធីរាប់បាត្រជាដើម។ល។
ជាទីបញ្ចប់លោកជំទាវក៏សូមគោរព និមន្ត យាង្គ និងអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ចូលរួមក្នុងបុណ្យនេះឲ្យ បានច្រើកុះករ ដើម្បីអានុមោទនាយកកុសលផលបុណ្យរៀងៗខ្លួន៕