កំពង់ឆ្នាំង៖ រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១៥:៣០នាទី ដោយបានទទួលដំណឹងថា ភ្លើងកំពុងឆេះផ្ទះប្រជា ពលរដ្ឋ ជាង១០ខ្នង ដែលស្ថិតនៅក្នុងសង្កាត់ផ្សារឆ្នាំង លោកជំទាវ ប៉ាល់ យឿន អនុប្រធានក្រុមចលនាស្រ្តី ខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យទីតាំងភ្លើងឆេះ និងខិតខំស្ទុះស្ទារ ចុះជួយពន្លត់ភ្លើង ដែលមានអញ្ជើញចូលរួម ពីសំណាក់លោកជំទាវ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជាអនុប្រធានគណចលនាស្រ្តី នៃគណៈចលនាមហាជន គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។
គណៈចលនាស្ត្រី ខេត្តកំពង់ឆ្នាំង ចុះពន្លត់ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ផ្សារឆ្នាំង
