រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Beijing Urban Construction Group (BUCG)


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូក្រសួងជួបពិភាក្សាការងារជាមួយ Mr. Luo Wei នាយកគ្រប់គ្រងផ្នែកធុរកិច្ចអន្តរជាតិរបស់ក្រុមហ៊ុន Beijing Urban Construction Group (BUCG) ក្នុងឱកាសឯកឧត្តមរដ្ឋមន្រ្តីអញ្ជើញមកទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន។

ជំនួបនេះមានគោលបំណងពិភាក្សា និងពង្រឹងការងារក្នុងវិស័យទឹកកខ្វក់ ក៏ដូចជាពង្រីកការចូលរបស់ក្រុមហ៊ុនក្នុងវិស័យហេដ្ឋារចនាសម្ព័នដទៃទៀតនៅកម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុន BUCG គឺជាក្រុមហ៊ុនចិនដែលបានចូលរួមលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ពិសេសការងារសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ ចាប់តាំងពីឆ្នាំ២០១៨ មកម្លេះ៕