គណៈប្រតិភូក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា~ឡាវ អញ្ជើញទស្សនាការសម្តែងសិល្បៈ ចម្រុះឡាវ~កម្ពុជា


នាវេលាម៉ោង០៦ និង៣០នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧គណៈប្រតិភូក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា~ឡាវ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ប៊ូ ថង ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ព្រមទាំងគណៈប្រតិភូក្រុមមិត្តភាពឡាវ~កម្ពុជាដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សែងនួន សៃញ៉ាក់ឡាត អនុប្រធាន សភាជាតិឡាវនិងជាប្រធានក្រុមមិត្តភាពឡាវ~កម្ពុជា បានអញ្ជើញជាអធិបតីភាពទស្សនាការសម្តែងសិល្បៈ ចម្រុះឡាវ~កម្ពុជា ដើម្បីអបអរសាទរទិវាបង្កើតទំនាក់ទំនង ការទូតខួបលើកទី៦១ឆ្នាំរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅខេត្តរតនគិរីដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត តំណាងមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ ប៉ូលិស សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។