ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតជាមួយថ្នាក់ដឹកនាំទទួលបន្ទុកការងារដោះស្រាយបណ្ដឹងដើម្បីពិភាក្សាលើការងារដោះស្រាយបណ្ដឹង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៅទីស្ដីការក្រសួង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងប្រសិទ្ធភាពនៃយន្តការ និងនីតិវិធីនៃការដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ជាធរមាន និងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ចឱ្យបានពេញលេញ ដើម្បីធានាបាននូវការដោះស្រាយបណ្ដឹងប្រកបដោយភាពយុត្តិធម៌ ប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋ។












