សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារចូលរួមរំលែកទុក្ខប្រទេសជប៉ុន ដែលរងនឹងគ្រោះរញ្ជួយដី ២លើកជាបន្តបន្ទាប់ ។
សូមជំរាបថា គ្រោះរញ្ជួយដីកម្រិត ៧កណ្តក់សញ្ញា៣ លើជញ្ជីងរីច្ឆទ័រ កាលពីសប្តាហ៍កន្លងមកនេះ បានសម្លាប់មនុស្សយ៉ាងហោច ៤៧នាក់ ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍តាមលិខិតមួយ ផ្ញើទៅកាន់នាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម ស៊ិនហ្សូ អាបេ កាលពីម្សិលមិញបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះនាយករដ្ឋមន្ត្រី… ប្រជាជនជប៉ុន ជាពិសេសជនរងគ្រោះ និងសមាជិកក្រុមគ្រួសារអ្នកស្លាប់ ចំពោះការបាត់បង់ដ៏សោកសង្រេង និងសេចក្តីឈឺចាប់ដ៏ធំធេង ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិនេះ ។
ជប៉ុនជាប្រទេសមួយក្នុងតំបន់អាស៊ី ដែលតែងរងនឹងគ្រោះរញ្ជួយផែនដីមិនដែលលោះឡើយ ។ កាលពីខែមីនា ឆ្នាំ ២០១១ គ្រោះរញ្ជួញផែនដីដ៏ធំមួយនាពេលនោះ បាននាំមកនូវរលកយក្សស៊ូណាមិ និងបានសម្លាប់ប្រជាជនជប៉ុនប្រមាណ ១ម៉ឺន ៨ពាន់ ៥០០នាក់ ។