ឯកឧត្តម ងួន រតនៈ និង ឯកឧត្តម អ៊ុយ រី អញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០១៧


ព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០១៧ នៅបរិវេណសួននាគសន្តិភាព ក្រុងបាត់ដំបង ។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង ព្រមទាំង សិស្ស និសិ្សត យុវជន ចូលរួមយ៉ាងច្រើនកុះក ។ បន្ទាប់ពីចប់ពិធី ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំ និងបែងចែកផែនគោលដៅសម្រាប់ធ្វើអនាម័យសំអាតបរិស្ថាននៅក្នុងក្រុងបាត់ដំបង ។