គណៈប្រតិភូក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា~ឡាវ ធ្វើមាតុភូមិនិ វត្តន៍ នៅច្រកព្រំដែនអន្តរជាតិត្រពាំងគ្រាល ខេត្តស្ទឹងត្រែង


នាវេលាម៉ោង០៣ និង៥០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈប្រតិភូក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា~ឡាវ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម បានអញ្ជើញជូនដំណើរគណៈប្រតិភូក្រុមមិត្តភាពឡាវ~កម្ពុជា ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សែងនួន សៃញ៉ាក់ឡាត អនុប្រធានសភាជាតិឡាវ និងជាប្រធានក្រុមមិត្តភាពឡាវ~កម្ពុជា ធ្វើមាតុភូមិនិ វត្តន៍ នៅច្រកព្រំដែនអន្តរជាតិត្រពាំងគ្រាល ខេត្តស្ទឹងត្រែង។