នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោតខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង របស់គណៈកម្មការច្បាប់ ដើម្បីធ្វើការផ្សព្វផ្សាយសេចក្ដីសម្រេចលេខ ២៥២/២៦ សស.គខ.តឃ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត និងសេចក្ដីសម្រេចលេខ ២៥៣/២៦ សស.គខ.តឃ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ស្ដីពីការបង្កើតគណៈបញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណបក្សខេត្ត និងប្រកាសសេចក្ដីសម្រេចលេខ ០០១/២៦ សសរ.គច.តឃ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ស្ដីពីការបែងចែកភារកិច្ច ជូនសមាជិកគណៈកម្មការច្បាប់ មេធាវី ក្រុមលេខាធិការដ្ឋាន របស់គណៈកម្មការច្បាប់ឱ្យទទួលនិងសម្របសម្រួលតាមក្រុង-ស្រុក ឱ្យដំណើរការតាមដំណាក់កាល និងជំហាននីមួយៗ ដើម្បីត្រៀមធ្វើសកម្មភាពក្នុងការការពារផ្នែកច្បាប់ ជូនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ឱ្យទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្ដទី៦ ឆ្នាំ២០២៧ ខាងមុខនេះ ដែលមានអ្នកចូលរួមសរុបចំនួន២៩នាក់ ស្រី០២នាក់។


