សេចក្តីព្រាងផែនការមេឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនឹងត្រូវគណៈរដ្ឋមន្ត្រីពិភាក្សានៅព្រឹកនេះ


រាជធានី​ភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព​ទីស្តីការគណៈរដ្ឋមន្ត្រី វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​តី​២២ មេ​សា ២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ។ របៀបវារៈ​ដែល​គណៈរដ្ឋមន្ត្រី​លើកយក​មក​ពិភាក្សា​និង​អនុម័ត នា​ពេល​នេះ​រួម​មាន​ ៖

  1. -​សេចក្តី​ព្រាង​ស្តី​ពី​យុ​ត្តិ​ធ៌​ម​អនីតិជន ។
  2. -​សេចក្តី​ព្រាង​ផែនការមេ​ឆ្ពោះទៅ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ (SEA GAMES) លើក​ទី​៣២ ឆ្នាំ​២០២៣ ។
  3. -​ពិភាក្សា​ពី​បញ្ហា​ផ្សេង​ៗ លើ​សំណើសុំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ «​កិច្ចព្រមព្រៀង រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ហុង​គ្រី ស្តី​ពី​ការ​ជំរុញ​និង​ការ​ការពារ​វិនិយោគ​ ៕