ឯកឧត្តម អ៊ាង សុផល្លែត ជួបពិភាក្សាការងារមួយអគ្គនាយកទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម និងអភិវឌ្ឍន៍ប្រចាំអាស៊ីអាគ្នេយ៍


 

ក្នុង​ឱកាស​ចូលរួម​កិច្ច​ប្រជុំ​លើកទី​១១​នៃ​រដ្ឋ​ភាគី​អនុសញ្ញា​វីយែន​ និង​កិច្ចប្រជុំ​លើកទី​២៩នៃ​រដ្ឋ​ភាគី​ពិធី​សារ​ម៉ុងរ៉េអាល់​ ដែលកំពុងដំណើរការ​នៅទីក្រុងម៉ុងរ៉េអាល់​ ប្រទេស​កាណាដា​ ឯកឧត្តម​ អ៊ាង​ សុផល្លែត​ បានឆ្លៀត​ពេលទៅរដ្ឋធានី​អូតាវ៉ា​ ​​ជួប​ជាមួយ​ឯកឧត្តម​ Ian Burchett អគ្គនាយក​ទទួល​ប​ន្ទុក​កិច្ច​ការ​ពាណិជ្ជកម្ម​ និងអភិវឌ្ឍន៍ប្រចាំអាស៊ីអាគ្នេយ៍​ នៃក្រសួង​ការ​បរទេស​កាណាដា​ ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​បរិស្ថាន​។​កិច្ចពិភាក្សាបានផ្តោតជាចម្បងលើបច្ចេកវិទ្យាត្រួតពិនិត្យគុណភាពទឹក​ និងកម្មវិធី​បណ្តុះ​បណ្តាលជំនាញគ្រប់គ្រងបរិស្ថាន​ និងធនធានធម្មជាតិ។