ព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចធិបតី នាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធី ចែកប័ណ្ណសម្គាល់អចលនវត្ថុ ជូនដល់បងប្អូន ជាង២៨៥៤ប័ណ្ណ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលក្នុងនោះរួមមាន ចំនួន ០៤ភូមិ ស្មើនឹង ២ ៨៥៤ បណ្ណ ក្នុងនោះមានភូមិប្រាសាទ ភូមិព្រាវចាស់ ភូមិស្នួលទ្រេត ភូមិទំនប់ដាច់ និងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៤ភូមិ ស្មើនឹង ៣ ៤៨៨ក្បាលដី ក្នុងនោះមានភូមិបន្ទាយថ្មី ភូមិថ្នល់បត់ ភូមិយាងដង្គំ និងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ស្ថិតនៅសាលាឃុំអូរបីជាន់ ។
សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦ ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល។
សូមបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មានរយៈពេល១៥ថ្ងៃ (រាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ សូមពុកម៉ែប្អូនម្ចាស់ក្បាលដី និងអ្នកពាក់ព័ន្ធទាំងអស់ អញ្ជើញចូលរួម ពិនិត្យឲ្យបានច្បាស់លាស់ និងបំពេញនីតិវិធីជាមួយកូនក្មួយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន។














