សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Phoenix Voyages Group


ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Edouard GEORGE ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការនានា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។

គួរជម្រាបថា Phoenix Voyages Group គឺជាប្រតិបត្តិករទេសចរណ៍ឈានមុខគេនៅអាស៊ីដែលមានបទពិសោធន៍ជាង ២៥ឆ្នាំ ដោយមានជំនាញខ្ពស់ក្នុងការរៀបចំកញ្ចប់ទេសចរណ៍ប្រកបដោយគុណភាព និងភាពច្នៃប្រឌិតខ្ពស់ ជូនដល់ភ្ញៀវទេសចរជុំវិញពិភពលោក៕