សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចម៉ែ ចំពោះព្រះរាជសារជូនពររបស់ព្រះអង្គ ក្នុងឱកាសចម្រើនជន្មាយុសម្ដេច


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូនពរ សម្ដេចតេជោ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ នៅថ្ងៃទី០៥ សីហា ២០២៦ ខាងមុខនេះ។

សារលិខិតរបស់សម្ដេខតេជោ ថ្វាយជូនសម្ដេចម៉ែ មានខ្លឹនសារដូចតទៅ៖ « ជាបឋមទូលព្រះបង្គំជាខ្ញុំ សូមថ្លែងអំណរព្រះរាជគុណប្រកបដោយសមានចិត្តសោមនស្ស រីករាយជា អតិបរមាថ្វាយ សម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ស្ដេចសព្វព្រះរាជ ហឫទ័យ ប្រោសព្រះរាជទាននូវព្រះរាជសារ ជូនសព្ទសាធុការពរបវរសួស្តីសិរីមង្គល ប្រកបដោយអត្ថន័យ យ៉ាងកក់ក្តៅ លើកទឹកចិត្ត និងជ្រាលជ្រៅបំផុត ដល់ទូលបង្គំជាខ្ញុំ ក្នុងឱកាសចម្រើនជន្មាយុ ឆ្នាំ២០២៦ នេះ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជ គុណថ្វាយ សម្តេចព្រះមហាក្សត្រី សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ដែលបានសម្តែងព្រះរាជហឫទ័យទុកដាក់ខ្ពស់ ប្រកបដោយក្តីបារម្ភចំពោះសុខទុក្ខព្រះសង្ឃ ប្រជានុរាស្ត្រ ជាកូនចៅ ចៅទួតនៅទូទាំងប្រទេស ជាពិសេសប្រជានុរាស្ត្រភៀសសឹក ក្រុមគ្រួសារវីរកងទ័ពពលី ពិការ ដែល បណ្តាលមកពីសង្គ្រាមឈ្លានពាននាពេលកន្លងមក និងវីរកងទ័ព ព្រមទាំងក្រុមគ្រួសារដែលកំពុងឈរជើង យ៉ាងអង់អាចក្លាហាននៅតាមបណ្តោយព្រំដែន។

តបចំពោះព្រះរាជគុណូបការៈ និងព្រះព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមព្រឹទ្ធសភា និងក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ព្រមទាំងភរិយា និងក្រុមគ្រួសារ ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយថ្វាយព្រះពរជ័យ សូមទ្រង់ ព្រះប្រកបដោយព្រះពុទ្ធពរនិងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចព្រះមហាក្សត្រី សម្តេចព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ពីទូលព្រះបង្គំ យើងខ្ញុំ»៕