សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ។
លិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា៖ «ក្នុងឱកាសឧត្តមមង្គលនៃខួបចម្រើនជន្មាយុរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ដែលនឹងឈានចូល មកដល់នៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាសោមនស្ស រីករាយ និងកក់ក្តៅ ព្រមទាំងសព្ទសាធុការពរគ្រប់ប្រការ ជូនចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត។
ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ដែលបានលះបង់អស់ ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បំពេញគ្រប់កាតព្វកិច្ចប្រកបដោយបុរេសកម្ម និងទំនួលខុសត្រូវខ្ពស់ក្នុងការ ដឹកនាំការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាល។ ការចូលរួមចំណែករបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានជួយនាំមកនូវសុខសន្តិភាព សុខុមាលភាពប្រជាជាតិ វឌ្ឍនភាព និង កិត្យានុភាពមាតុភូមិកម្ពុជា។
នាសុន្ទរោកាសនេះ ខ្ញុំសូមជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុម គ្រួសារ សូមបានសមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបី ឃ្លៀងឃ្លាតឡើយ»៕

