ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានចូលរួមកិច្ចប្រជុំការពារគម្រោងចំណូល-ចំណាយថវិកា ឆ្នាំ២០២៧ របស់ក្រសួងទេសចរណ៍ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកម្រិតថ្នាក់ដឹកនាំ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕















