ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន នៅគេហដ្ឋាន


(ភ្នំពេញ) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ជូនឯក ឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិក រដ្ឋសភា មណ្ឌលខេត្តក្រចេះ នៅគេហដ្ឋាន ស្ថិតនៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ព្រមទាំងសម្តេច ឯកឧត្តម ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចកាល សម្តេចអគ្គមហាសេនាបតី តេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់អំពី សុខទុក្ខប្រជាជន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ចំពោះគណបក្ស និង ប្រទេសជាតិ។

ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានមានប្រសាសន៍ថា៖ «ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ ពិតជាមានបីតិ សោមនស្សយ៉ាងក្រៃលែង និងសូមសម្តែងកតញ្ញូតាធម៌គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដ៏ ខ្ពង់ខ្ពស់ អញ្ជើញមកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា មកផ្តល់ឱ្យខ្ញុំបាទ និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់។ ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមានកិត្តិយស និងក្តីរំភើបរីករាយឥតឧបមា ចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ដែលបន្តប្រតិបត្តិតាមប្រពៃណីដ៏ល្អផូរផង់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ដែលតែងតែ យកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាព ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះ គណបក្ស និងប្រទេសជាតិ ស្របតាមគោលការណ៍និងប្រពៃណីដ៏ផូរផង់របស់គណបក្សប្រជាជនកម្ពុជា»។

ឯកឧត្តមកិត្តិបណ្ឌិត បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿចិត្តយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃ រដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ សម្តេចមហា បវរធិបតី ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យជាតិ បូរណភាពទឹកដី និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោក ជំទាវបណ្ឌិត ព្រមទាំងសម្តេច ឯកឧត្តម ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ សូមទទួលបាននូវឧត្តមពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ និងសូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឈាន ឆ្ពោះទៅរកវឌ្ឍនភាពជានិរន្តរ៍។

ទន្ទឹមនេះ ឯកឧត្តមកិត្តិបណ្ឌិត បានរម្លឹកអំពីប្រវត្តិការសិក្សា ការងារ និងអនុស្សាវរីយ៍ជាច្រើន ដែលឯកឧត្តមធ្លាប់ បានចូលរួមបម្រើឱ្យផលប្រយោជន៍ជាតិនិងគណបក្សប្រជាជនកម្ពុជា ដើម្បីចែករំលែកជាបទពិសោធដល់យុវជន ដោយបានឆ្លងកាត់តួនាទីជាច្រើនក្នុងជួរគណបក្ស និងរាជរដ្ឋាភិបាល គឺ៖

ក. ប្រវត្តិការសិក្សានិងកម្រិតវប្បធម៌៖ ឯកឧត្តមកិត្តិបណ្ឌិត ១) សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ផ្នែកចំណេះដឹង ទូទៅ ២) ឆ្នាំ១៩៦៤ បញ្ចប់ការសិក្សានៅវិទ្យាស្ថានគរុកោសល្យ ផ្នែកបណ្តុះបណ្តាលសាស្ត្រាចារ្យ ៣) ឆ្នាំ ១៩៧៤ បរិញ្ញាបត្រផ្នែកប្រវត្តិវិជ្ជា ៤) ឆ្នាំ១៩៨៣ សញ្ញាបត្រច្បាប់ ពីសាលាកម្មាភិបាល ភ្នំពេញ ៥) ឆ្នាំ ១៩៨៦ សញ្ញាបត្រទស្សនវិជ្ជា ពីបណ្ឌិតសភាវិទ្យាសាស្ត្រសង្គម ទីក្រុងម៉ូស្គូ ៦) ឆ្នាំ១៩៩៣ សញ្ញាបត្រវិក្រឹតការ មន្ត្រីជាន់ខ្ពស់ ពីសាលាភូមិន្ទរដ្ឋបាល ៧) ឆ្នាំ១៩៩៤ សញ្ញាបត្រឯកទេសរដ្ឋបាល ពីទីក្រុងប៉ារីស ប្រទេសបារាំង។
ខ.ប្រវត្តិការងារ៖ ១) ឆ្នាំ១៩៦៤-១៩៦៨ បានចូលបម្រើការងាររដ្ឋ ជាសាស្ត្រាចារ្យ និងជានាយកអនុវិទ្យាល័ យស្ទោង ខេត្តកំពង់ធំ ២)ឆ្នាំ១៩៦៨-១៩៧៥ ជាសាស្ត្រាចារ្យបង្រៀនប្រវត្តិវិជ្ជា នៅវិទ្យាល័យតាខ្មៅ ខេត្ត កណ្តាល ៣) ឆ្នាំ១៩៧៥-១៩៧៩ ជាកសិករក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ ៤) ឆ្នាំ១៩៧៩ ជាប្រធានភូមិជ្រោយថ្មលើ និងជាសមាជិកក្រុមការងារកសាងរដ្ឋអំណាច ៥) ឆ្នាំ១៩៨០-១៩៨៤ ជាប្រធានមន្ទីរស្រុកឆ្លូង ៦) ឆ្នាំ១៩៩៣-ឆ្នាំ១៩៩៨ ជានាយករងទី១ ក្រសួងមហាផ្ទៃ (ខុទ្ទកាល័យ) ៧) ឆ្នាំ ១៩៩៨-ឆ្នាំ២០១៣ ជារដ្ឋលេខាធិការ រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ៨) ឆ្នាំ២០១៣-២០២០ ជារដ្ឋម ន្ត្រីមុខងារសាធារណៈ ៩) ឆ្នាំ២០២០ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ១០) ឆ្នាំ២០២៣ ជា សមាជិករដ្ឋសភាមណ្ឌលខេត្តក្រចេះ អាណត្តិទី៧ នៃរដ្ឋសភា។

គ.ប្រវត្តិការងារគណបក្ស៖ ១) ឆ្នាំ១៩៨១ ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាជាផ្លូវការ ២) ឆ្នាំ១៩៨៤ – ១៩៨៩ ជាអនុប្រធានមន្ទីរបក្សខេត្តក្រចេះ ៣) ឆ្នាំ១៩៨៩-១៩៩១ ជាអនុលេខាប្រចាំការ គណៈកម្មាធិការ គណបក្សខេត្តក្រចេះ ៤) ឆ្នាំ១៩៩១-១៩៩៣ ជាសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជា ធ្វើការជាមួយ អាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC)។ បច្ចុប្បន្ន មានជីវភាពគណបក្សនៅខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងសាខាទី១៥ ចំណុះគណៈកម្មាធិការគណបក្សខុទ្ទកាល័យ សម្តេចតេជោ។

ជាងនេះទៅទៀត ឯកឧត្តមកិត្តិបណ្ឌិត បានចែករំលែកបទពិសោធ ដល់យុវជនគណបក្ស ដូចខាងក្រោម៖

១. យុវជនដែលជាអ្នកបន្តវេនត្រូវយកចិត្តទុកដាក់ និងចាប់អារម្មណ៍ខ្ពស់ចំពោះសមត្ថភាព កិត្តិយស និងគុណ តម្លៃរបស់ខ្លួនក្នុងការធ្វើការឃោសនាអូសទាញស្វែងរកការគាំទ្រកម្មវិធីនយោបាយរបស់គណបក្ស នៅគ្រប់ ភូមិដ្ឋានរបស់ខ្លួន។

២. យុវជនត្រូវចងចាំជានិច្ចនូវគម្រូវីរៈភាពរបស់យុវជនជំនាន់មុន ដែលលោកបានតស៊ូពុះពារគ្រប់បែបយ៉ាង ក្នុងការដឹកនាំសង្គមជាតិ ឱ្យមានការអភិវឌ្ឍមកដល់បច្ចុប្បន្ន។

៣. យុវជនត្រូវចេះច្នៃប្រឌិតកំណត់ទំហំការងារ និងគោរពឱ្យតម្លៃចំពោះពេលវេលាក្នុងការបំពេញភារកិច្ចរបស់ ខ្លួនឱ្យបានខ្ជាប់ខ្ជួន។

៤. អង្គការចាត់តាំង ត្រូវមានតួនាទីភារកិច្ចច្បាស់លាស់ ដើម្បីឱ្យការអនុវត្តការងារទទួលបានការងារឱ្យមាន ប្រសិទ្ធភាពខ្ពស់។

៥. ការប្រគល់ភារកិច្ច ត្រូវមានធនធានចំនួន៣ សម្រាប់គាំទ្រដល់ការបំពេញភារកិច្ច រួមមានធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងធនធានសម្ភារៈ។

៦. សូមគាំទ្រលើសកម្មភាពចុះសួរសុខទុក្ខ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល សូមឱ្យជំរុញសកម្មភាពនេះឱ្យ បានផុលផុសដល់និវត្តជន អតីតយុទ្ធជន គ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

ឯកឧត្តមប្រធានគណៈប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងរបស់ ឯកឧត្តមកិត្តិបណ្ឌិត ដែលបានចូលរួមចំណែកបម្រើគណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិកន្លងមក ជា ពិសេសក្នុងវិស័យមុខងារសាធារណៈ ព្រមទាំងបានប្រគល់នូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ជូនចំពោះឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និង វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ទទួលបាននូវឧត្តមពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈ ដទៃឡើយ៕