ឯកឧត្តម សុះ មុះសិន និងឯកឧត្តម ស ថាវី អញ្ចើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវវិហារម៉ាស្ជិនឥស្លាមសៀសទត លើកដំបូង


ឯកឧត្តម សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ អញ្ចើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវវិហារម៉ាស្ជិនឥស្លាមសៀសទត លើកដំបូង ស្ថិតក្នុងភូមិគីរីវ័ន្ត សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០១៧។