ឯកឧត្តមឈួរ ច័ន្ទឌឿន ជំរុញអោយអាជ្ញាធរគ្រប់លំដាប់ត្រូវចុះជួយដោះស្រាយប្រជាពលរដ្ឋជួបការលំបាកអោយបានទាន់ពេលវេលានិងធានាបានសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋអោយបានល្អ


កំពង់ឆ្នាំងៈឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានជំរុញអោយអាជ្ញាធរគ្រប់លំដាប់ត្រូវចុះជួបបងប្អូនប្រជាពលរដ្ឋដោះស្រាយសំណូមពរដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងធានាបានសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។

ឯកឧត្តម បានជំរុញបែបនេះនាព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៧ នៅសាលប្រជុំខេត្កកំពង់ឆ្នាំងក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រសាសន៍របស់សម្តេចតេជោហ៊ុនសែនដោយមានការចូលរួមពីឯកឧត្តមលោកជំទាវក្រុមប្រឹក្សាខេត្តអភិបាលរងខេត្តលោកលោកស្រីប្រធានអនុប្រធានប្រធានអនុប្រធានការិយាល័យអង្គភាពជុំវិញខេតអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់សរុបចំនួន៦០៣នាក់។

ឯកឧត្តមឈួរ ច័ន្ទឌឿនក៏បានផ្តាំផ្ញើដល់អង្គភាពនិងអាជ្ញាធរដែនដីទាំងអស់ត្រូវធ្វើការពង្រឹង ស្មារតី ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ ឲ្យកាន់តែបានល្អប្រសើរជាងមុន។ ត្រូវខិតខំបំពេញការងារស្នូលរបស់ខ្លួនក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាជន ដើមី្បធានានិរន្តរភាពការងាររដ្ឋបាល ការផ្តល់សេវានិងការអភិវឌ្ឍដើមី្បបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងអង្គភាពនិងក្នុងមូលដ្ឋាន របស់ខ្លួន។