ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី២ អញ្ជើញទទួលស្វាគមន៍ លោកជំទាវ សុធន់ សាយ៉ាចាក់ (Sounthone XAYACHACK) ប្រធានស្តីទីរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ខណៈលោកជំទាវដឹកនាំគណៈប្រតិភូអញ្ជើញមកចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។




