ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានមូលដ្ឋានខេត្តត្បូងឃ្មុំ ជាអនុប្រធានទី២ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែក និងស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ និងលើកទិសដៅអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ ២០២៧-២០៣២ របស់ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងកិច្ចប្រជុំពិនិត្យ វាយតម្លៃ ទៅលើបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងខេត្តត្បូងឃ្មុំ សម្រាប់អាណត្តិទី៦ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ នៅខេត្តត្បូងឃ្មុំ សម្រេចបាន លទ្ធផលវិជ្ជមានជាច្រើន ដូចជាការធានាបានសុខសន្តិភាព ការពង្រឹងសន្តិសុខបានល្អប្រសើរនៅតាមមូលដ្ឋាន បានរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅតាមមូលដ្ឋានជាច្រើន ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងមូលដ្ឋាន ប្រជាពលរដ្ឋរស់នៅប្រកបរបរ រកចំណូលបានល្អប្រសើរ និងការដោះស្រាយសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានល្អ។
ក្នុងឱកាសនោះ អង្គប្រជុំបានលើកទិសដៅអភិវឌ្ឍន៍ ឆ្នាំ២០២៧-២០៣២ ដែលក្រុមការងារគ្រប់ថ្នាក់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងរួមគ្នា សម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងការអភិវឌ្ឍមូលដ្ឋាន និងការងារសតិអារម្មណ៍ របស់ប្រជាពលរដ្ឋ ដើម្បីពង្រឹង និងពង្រីកការជឿជាក់ ព្រមទាំងការគាំទ្រ ក្នុងគោលដៅសម្រេច ឱ្យបាននូវចក្ខុវិស័យ ប្រែក្លាយខេត្តត្បូងឃ្មុំ មានការអភិវឌ្ឍន៍ជឿនលឿន និងជាមូលដ្ឋានគាំទ្រដ៏រឹងមាំ របស់គណបក្សប្រជាជនកម្ពុជា៕


