កិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង


នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរង នៃគណៈ អភិបាលខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងទីចាត់ការទាំង៥របស់សាលាខេត្ត នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង។

 

របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៦។

២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែសីហា និងទិសដៅបន្តខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។

៣–ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តសុខាភិបាល ២០២៧-២០២៩ -ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងគម្រោងចំណូល ចំណាយថវិកាឆ្នាំ២០២៧ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង។

៤-អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រីរាជការសាលាខេត្ត ប្រចាំខែសីហា ឆ្នាំ២០២៦។

៥-ស្តាប់របាយការណ៍ប្រចាំខែសីហា និងទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលខេត្ត។

៦-ស្តាប់របាយការណ៍ប្រចាំខែសីហា និងទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៦ របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត។

៧-សេចក្តីផ្សេងៗ។