ថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សស្ថាប័ន ជុំវិញគណៈកម្មាធិការកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខសព ឧបាសិកា ឡាន់ វ៉ាត់ ម្តាយបង្កើតរបស់ ឯកឧត្តម ខ្វៃ អាទិត្យា ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ដែលទទួលមរណភាពនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥:១៦ នាទីល្ងាច ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។
ឯកឧត្តម សូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធ ឧបាសិកា ឡាន់ វ៉ាត់ ឆាប់បានទៅចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ ។


