អភិបាលខេត្តស្វាយរៀងបានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាអំពីជម្រើសចំណុចតភ្ជាប់រវាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនក្រុងហូជីមិញ-ម៉ុកបាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម


នៅថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាអំពីជម្រើសចំណុចតភ្ជាប់រវាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៃព្រះរាជាណាចក្រកម្ពុជា និងផ្លូវល្បឿនលឿនក្រុងហូជីមិញ-ម៉ុកបាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕