សម្តេចតេជោ ហ៊ុន សែន តែងតាំងលោក ប៉ែន អ៊ៀតយៀន ជាទីប្រឹក្សា


សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចតែងតាំងលោក ប៉ែន អ៊ៀតយៀន ជាទីប្រឹក្សា។

ការតែងតាំងបានធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ការតែងតាំងនេះ បន្ទាប់ពីសម្តេចតេជោ បានមើលឃើញថា លោក ប៉ែន អ៊ៀតយៀន បានចូលរួមធ្វើសកម្មភាពជាច្រើនជាការរួមចំណែកបម្រើដល់សង្គម ប្រជាជន និងបក្សតែម្តង។

លោក ប៉ែន អ៊ៀតយៀន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តតែងតាំងលោកជាទីប្រឹក្សា។ តបស្នងសេចក្តីទុកចិត្តរបស់សម្តេចតេជោ, លោក ប៉ែន អ៊ៀតយៀន ប្រកាសប្រឹងប្រែងអស់កម្លាំងកាយចិត្តធ្វើសកម្មភាពជាឧត្តមប្រយោជន៍ដល់បក្ស ប្រជាជន និងសង្គមជាតិ៕