តាកែវ៖ នារសៀលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានយុវជនគណបក្សខេត្តតាកែវ បានអញ្ជើញលើកស្លាក គណបក្សប្រជាជនកម្ពុជា ស្ថិតនៅបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សខេត្ត-ស្រុក អាជ្ញាធរមូលដ្ឋាន ក្រុមការងារចុះជួយឃុំ ព្រមទាំងសមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
សូមបញ្ជាក់ផងដែរថា ការរៀបចំលើកស្លាកសញ្ញាគណបក្សនាពេលនេះ គឺជានិមិត្តរូបនៃភាពរឹងមាំ និងការចាក់គ្រឹះយ៉ាងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋានផ្ទាល់ ដោយបង្ហាញពីការរួមបេះដូងតែមួយរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍភូមិ-ឃុំឱ្យកាន់តែរីកចម្រើនជាលំដាប់ ៕


