ឯកឧត្តម វង្សី វិស្សុត អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីអំពី ការគ្រប់គ្រងសេដ្ឋកិច្ច ជូនដល់មន្រ្តីជំនាញ


ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតី បើកវគ្គ​បណ្តុះបណ្តាលស្តីអំពី ការគ្រប់គ្រងសេដ្ឋកិច្ច ជូនដល់មន្រ្តីជំនាញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងមកពីអគ្គនាយកដ្ឋាន នានានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិត​មកពីគ្រឹះស្ថានឧត្តមសិក្សានានា ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និង​មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភ្នំពេញ។