ឯកឧត្តម ចាន់ ស៊ីណាត បន្តដឹកនាំគណៈប្រតិភូ ADB ចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) ក្នុងខេត្តតាកែវ


នាថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយ លោក ឡុង ពិសិដ្ឋ ចុះពិនិត្យវឌ្ឍនភាពការងារនៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ។

​នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា គម្រោងប្រព័ន្ធប្រឡាយ១៥ និងស្ថានីយបូមទឹកសាមពុធ ក្រោមហិរញ្ញប្បទានរបស់ ADB ទទួលបានការវាយតម្លៃខ្ពស់ពី ADB ក្នុងការលើកកម្ពស់ជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិ។ គម្រោងនេះមានគោលដៅពង្រឹងសន្តិសុខទឹក ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជួយកសិករក្នុងការបង្កើនរដូវដាំដុះ ព្រមទាំងជំរុញវិស័យទេសចរណ៍ និងឧស្សាហកម្មក្នុងតំបន់៕