នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការកំណត់ផ្ទៃព្រែកម្នាស់ (ព្រែកខ្សែត្រ) ស្ថិតនៅភូមិសាស្ត្រ ស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោកអភិបាលស្រុកកំពង់រោទិ៍លោកអភិបាលស្រុកចន្ទ្រា លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា មេឃុំសំឡី មេឃុំខ្សែត្រ មេឃុំត្នោត និងមេភូមិពាក់ព័ន្ធ នៃស្រុកកំពងរោទិ៍ មេឃុំប្រេស មេឃុំចន្ទ្រា និងមេភូមិពាក់ព័ន្ធ នៃស្រុកចន្ទ្រា។
សូមជម្រាបជូនថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យពិភាក្សាលេីការកំណត់ផ្ទៃព្រែកម្នាស់ (ព្រែកខ្សែត្រ) ដែលជាព្រែកធម្មជាតិ ហេីយបច្ចុប្បន្នមានសភាពគោករាក់ និងមិនអាចធ្វើជាអាងស្តុកទឹក សម្រាប់ប្រើប្រាស់ទាំងនៅរដូវប្រាំង និងរដូវវស្សាបាន ទន្ទឹមនេះថ្ងៃមុខ ក្រោយពីកំណត់ផលប៉ះពាល់រួច រដ្ឋបាលខេត្ត និងពិនិត្យលទ្ធភាពស្តាឡេីងវិញដេីម្បីធានានិរន្តរភាពទឹកសម្រាប់ប្រជាពលរដ្ឋប្រេីប្រាស់ទៅថ្ងៃអនាគត៕








































