ក្រុងប៉ោយប៉ែត. នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ គិតចាប់ពីម៉ោង ៧:០០ ព្រឹករហូតពេញមួយថ្ងៃ ឯកឧត្តមបណ្ឌិតប៉ាន់ ខែម ប៊ុនថន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត ដោយមានការចូលរួមពី លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោកប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ លោកអធិការនគរបាលក្រុងប៉ោយប៉ែត លោក មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត លោកចៅសង្កាត់ ផ្សារកណ្ដាល លោកចៅសង្កាត់និមិត្ត លោកចៅសង្កាត់អូរជ្រៅ ព្រមទាំងអាជ្ញាធរកងកម្លាំង សមត្ថកិច្ច ពាក់ព័ន្ធជាច្រើនរូបបាន ចុះពិនិត្យស្ថានភាពផ្ទាល់ តាមខ្នងផ្ទះ ប្រជាពលរដ្ឋ រស់នៅ ស្របមាត់អូរព្រំដែន និងតាមកន្លែងមួយចំនួន ដែលរងផលប៉ះពាល់ ទឹកជនើលិច ដោយសារទឹកជំនន់ ទឹកភ្លៀងហូរ មកពី ថៃ បង្កឲ្យរងផលប៉ះពាល់ ផ្ទះប្រជាពលរដ្ឋ និង វត្តអារាម( វត្តស្ទឹងបទ ) សាលារៀនមួយចំនួន ផងដែរ ។ ក្រោយការ ចុះពិនិត្យជា ច្រើនកន្លែង ភ្លាមៗនោះឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន បាននាំយកគ្រឿងចក្រ មកកាយ រំដោះទឹក ដើម្បីបង្ហូរចុះ ឲ្យបានលឿន ដោយបានស្រក តាមកន្លែង ដែលបានលិច បានយ៉ាងឆាប់រហ័ស និងបានចេញបទបញ្ជាជូន ដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំង ប្រជាការពារ កម្លាំងយុវជនស្រលាញ់សន្តិភាព ខេត្តបន្ទាយមានជ័យ ត្រៀមខ្លួន ព្រមទាំង កម្លាំងសរុប មធ្យោបាយសរុប ត្រៀមអន្តរាគមន៍ ជួយសង្គ្រោះបងប្អូនប្រជាជន ក្នុងករណីចាំបាច់ណាមួយ ដោយឯកឧត្តមបណ្ឌិតប្រធាននៅប្រចាំបញ្ជា២៤/២៤ម៉ោង ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ៕


