នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំពិភាក្សាលើការងារអនុវត្តសាងសង់គម្រោង «មជ្ឈមណ្ឌលជាតិ ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន» ដែលមានទីតាំងស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុករមាសហែក
លោកនាយកទីចាត់ការរដ្ឋបាល នាយកទីចាត់ការអន្តរវិស័យ នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ៕
















