ឯកឧត្តម ឌិត ទីណា ទទួលជួបជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនៃធនាគារពិភពលោក ដើម្បីពិភាក្សាការងារក្នុងការជួយគាំទ្រវិស័យឯកជន និងការងារអភិវឌ្ឍន៍សហគមន៍កសិកម្ម


ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជេីញទទួលជួបជាមួយលោក Allen Forlemu ប្រធានផ្នែកឧស្សាហកម្មប្រចាំតំបន់ និងជានាយកក្រុមស្ថាប័នហិរញ្ញវត្ថុ ប្រចាំតំបន់អាសុី និងប៉ាសុីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនៃធនាគារពិភពលោក (IFC World Bank Group) ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងការជួយគាំទ្រវិស័យឯកជន និងការងារអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕