នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជា “អ្នកទទួលការ”បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលសាលាខេត្តស្វាយរៀង។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមសំណាក់លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធាន អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងប្រតិភូក្រុមការងារសាងសង់អាគារ ព្រមទាំងលោក លោកស្រីនាយក នាយករងទីចាត់/អង្គភាព ប្រធាន/អនុប្រធានការិយាល័យពាក់ព័ន្ធសំណុះសាលាខេត្តជាច្រេីនរូបទៀត។
កិច្ចប្រជុំបានពិនិត្យពិភាក្សាលេីវឌ្ឍនភាពនៃដំណេីការសាងសង់អាគារ លក្ខណៈបច្ចេកទេសនៃការសាងសង់ ចំណុចខ្វះខាតដែលត្រូវរៀបចំបំពេញបន្ថែមដូចជាការបំពាក់សម្ភារៈបរិក្ខាក្នុងអាគារ ទីធ្លាចតរថយន្ត សោភ័ណ្ឌភាពជុំវិញអាគារក្រោយសាងសង់រួចរាល់ទាំងលក្ខណៈស្តង់ដា និងផាសសុកភាព។
សូមជម្រាបជូនថា អគាររដ្ឋបាលសាលាខេត្តស្វាយរៀង មានកម្ពស់ ៤ជាន់ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្ត៕




































