ឯកឧត្តម យិន ងួនកូលេនីន អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានអនុវត្តគម្រោងសាងសង់ប្រឡាយអន្លង់ចារ


ព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧ ឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានអនុវត្តគម្រោងសាងសង់ប្រឡាយអន្លង់ចារ ស្ថិតក្នុងឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ការអនុវត្តគម្រោងនេះមាន៖
– ជីកប្រឡាយមេ ០១ ខ្សែ ប្រវែង ១៥.០០០ ម
– សាងសង់សំណង់សិល្បការតូចធំ ចំនួន ៤៥ កន្លែង
– សាងសង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១ ខ្នង ។
គម្រោងនេះ នឹងផ្តល់ទឹកស្រោចស្រពដល់ផ្ទៃដីបង្កបង្កើនផលស្រូវ ប្រមាណ ៣.០០០ ហិកតា (អាចធ្វើបាន ៣ ដង ក្នុង ១ ឆ្នាំ) ។