ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ស៊ាន ឈុនហេង ព្រមទាំង ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តក្រុមការងារចុះជួយស្រុក ឃុំ អាជ្ញាធរ មូលដ្ឋាន អញ្ជើញចូលរួមជាមួយ បងប្អូនពុទ្ធបរិស័ទ កាន់បិណ្ឌទី៤ នៃបុណ្យភ្ជុំ បិណ្ឌប្រពៃណីជាតិខ្មែរ ស្ថិតនៅវត្តហារ ឃឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
នាឱកាសកាន់បិណ្ឌនេះ ឯកឧត្តមប្រធាន និងលោកជំទាវ សហការី បានរៀបចំនាំយកសម្ភារ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងចង្ហាន់ប្រគេនព្រះសង្ឃ ដើម្បីបក្សុកូលជូន បុព្វការីជន ញ្ញាត្តិកាល៧សន្ដាន ដែលបានចែកឋានទៅ កើតក្នុងកន្លែងដែលមិនសមគួរ សូមឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធបុព្វការីជន ញ្ញាត្តិកាល៧សន្ដានទាំងនោះ អោយបានរួមផុតទុក្ខទោស ទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម ស្បោង សារ៉ាត និងលោកជំទាវ ស៊ាន ឈុនហេង ព្រមទាំងសហការី រួមជាមួយពុទ្ធបរិស័ទបាននាំយកគ្រឿង ឧបភោគបរិភោគ និងបច្ច័យចំនួន១១,៧១២,៥០០រៀលចូលបុណ្យ ដើម្បីចូលរួមចំណែកកសាងសមិទ្ធផលនានានៅក្នុងវត្តផងដែរ ៕



















