នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ២៥៧៣អង្គ/នាក់។ ពិធីនេះ រៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីសោមនស្ស ដែលបានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីសរុបចំនួន
២ ៥៧២អង្គ/នាក់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងចូលរួមអបអរសាទរជាមួយនិស្សិតជ័យលាភី ដែលបានខិតខំ ព្យាយាម ពុះពារ សិក្សារៀនសូត្រ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និង ថ្លែងអំណរគុណអាណាព្យាបាលរបស់និស្សិតជ័យលាភី ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងធនធាន ដើម្បីគាំទ្រ លើកទឹកចិត្ត និង តម្រង់ទិសដល់កូនចៅឱ្យទទួលបានផ្លែផ្កា ក្នុងថ្ងៃនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមានគោលដៅពង្រឹងមូលដ្ឋានគ្រឹះអប់រំក្នុងសង្គមជាតិដោយបង្កលក្ខណៈងាយស្រួលដល់យុវជន និងយុវនារីកម្ពុជា ក្នុងការចូលរួមយ៉ាងសកម្ម និង ស្មើសិទ្ធិ ក្នុងសកម្មភាពសង្គម និង សេដ្ឋកិច្ច ដោយឈរលើមូលដ្ឋាននៃសមត្ថភាព ទេពកោសល្យ និង សីលធម៌វិជ្ជាជីវៈ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលក៏បាននិង កំពុងវិនិយោគអាទិភាពលើ «មូលធនមនុស្ស» ដែលជាកម្លាំងចលករសម្រាប់បង្កើតតម្លៃសេដ្ឋកិច្ច និង អភិវឌ្ឍសង្គម ជាមួយនឹងចំណេះ ជំនាញ បច្ចេកទេសវិជ្ជាជីវៈ បទពិសោធ បំណិនជីវិត ភាពឈ្លាសវៃ និង សុខភាព រួមនឹងគុណតម្លៃខាងសីលធម៌ គុណធម៌ សុជីវធម៌ មនសិការ អំណត់ និង ភាពស្មោះត្រង់, ស្របតាមទិសស្លោក «យុវជនមានទាំងសមត្ថភាពសីលធម៌វិជ្ជាជីវៈ និង វិន័យ, ប្រទេសជាតិមានអនាគត» ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថវិកាជាតិឆ្នាំ២០២៧ ក្នុងវិស័យអប់រំ កើនប្រមាណ ៤.៧ភាគរយ បើធៀបឆ្នាំ២០២៦ វិស័យសុខាភិបាលកើន ១.៥ភាគរយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថវិកាឆ្នាំ២០២៧ បើទោះបង្កើនលើវិស័យការពារជាតិ តែមិនបានកាត់ថវិកាសម្រាប់វិស័យអប់រំ និងសុខាភិបាលនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្រឹះស្ថានឧត្តមសិក្សាទាំងក្នុងតំបន់ និងអន្តរជាតិ បាននិងកំពុងធ្វើការកែទម្រង់ ដើម្បីបង្កើនគុណភាព និង សមត្ថភាពប្រកួតប្រជែងជាអន្តរជាតិ ដោយសាកលវិទ្យាល័យជាច្រើន ផ្ដោតលើការស្រាវជ្រាវ និងការនវានុវត្ត។
* ក្នុងបរិការណ៍នេះវិវឌ្ឍន៍លឿនរហ័សនៃឌីជីថល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក៏ត្រូវបន្តធ្វើទំនើបកម្មកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន ដើម្បីធានាថា និស្សិតបញ្ចប់ការសិក្សាមានសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារការងារ ជាតិ តំបន់ និង សកល, ដោយត្រូវផ្លាស់ប្តូរពី «ការអប់រំផ្ដោតលើសញ្ញាបត្រ» ទៅជា «ការអប់រំផ្ដោតលើសមត្ថភាព», ពោលគឺ បណ្តុះនិស្សិតឱ្យមានសមត្ថភាពគិត វិភាគ អនុវត្ត ធ្វើការជាក្រុម និងដោះស្រាយបញ្ហាជាក់ស្ដែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទិសដៅរបស់កម្ពុជា គឺមិនត្រឹមតែផ្ដល់សញ្ញាបត្រដល់អ្នកសិក្សាប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្ដល់ចំណេះដឹង សមត្ថភាព បទពិសោធ ឱកាសការងារ សមត្ថភាពសម្របខ្លួន និងឱកាសរៀនសូត្រពេញមួយជីវិត» ដើម្បីឱ្យអ្នកបញ្ចប់ការសិក្សា អាចឈរជើងក្នុងទីផ្សារការងារ ដែលកំពុងផ្លាស់ប្តូរ
យ៉ាងឆាប់រហ័ស និងអាចក្លាយជាកម្លាំងចលករពិតប្រាកដនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត, វិទ្យាសាស្ត្រទិន្នន័យ, ការវិភាគទិន្នន័យធំ, ក្លើដកុំព្យូធីង និងអ៊ីនធឺរណិតនៃវត្ថុកំពុងក្លាយជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសកល។ ជាក់ស្ដែងបញ្ញាសិប្បនិម្មិត (AI) បាននិងកំពុងផ្លាស់ប្ដូររបៀបធ្វើការ, របៀបបង្រៀន, របៀបរៀន និងរបៀបរស់នៅរបស់មនុស្សជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និង កីឡា ក៏បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិត គឺជាឧបករណ៍ដ៏មានសក្តានុពល សម្រាប់បង្កើនគុណភាពនៃការរៀន និងការបង្រៀន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចែករំលែកទស្សនៈថា «AI មិនមែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀបជាងមនុស្សដែលមិនចេះប្រើ»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បញ្ញាសិប្បនិម្មិត AI មានភាពឆ្លាតវៃ តែមនុស្សមិនអាចពឹងទាំងស្រុងលើ AI នោះទេ។ ជាពិសេសការសិក្សាស្រាវជ្រាវរបស់និស្សិត ឬសាស្ត្រាចារ្យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការសិក្សាអប់រំត្រូវប្រើបច្ចេកវិទ្យា តែមិនត្រូវពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យានោះទេ ជាពិសេសការប្រើប្រាស់ AI។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្មានគោលការណ៍រារាំងប្រើប្រាស់បញ្ញាសិប្បនិម្មិត AI នោះឡើយ តែត្រូវមានច្បាប់ និងគោលការណ៍ច្បាប់លាស់លើការគ្រប់គ្រង AI។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថ្ងៃដំបូងនៃការទទួលពាក្យបំពេញកាតព្វកិច្ចយោធា ទទួលបានអ្នកចុះឈ្មោះជិត៣ពាន់នាក់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធាជាការវិនិយោគមួយរបស់រដ្ឋ ក្នុងការអប់រំឥរិយាបថ និងវិន័យ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖០៨នាទីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ សូមអរគុណចំពោះការទស្សនា ផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕





















































