សម្តេចតេជោសែន ព្រមានប្រើច្បាប់ប្រឆាំងអ្នកមួលបង្កាច់


[fusion_builder_container hundred_percent=”yes” overflow=”visible”][fusion_builder_row][fusion_builder_column type=”1_1″ background_position=”left top” background_color=”” border_size=”” border_color=”” border_style=”solid” spacing=”yes” background_image=”” background_repeat=”no-repeat” padding=”” margin_top=”0px” margin_bottom=”0px” class=”” id=”” animation_type=”” animation_speed=”0.3″ animation_direction=”left” hide_on_mobile=”no” center_content=”no” min_height=”none”][fusion_text]

     សម្តេច​តេ​ជោ​ ហ៊ុន សែន បាន​មាន​ប្រ​សាសន៍​នៅ​ថ្ងៃ​ទី​២៥​ ខែ​មេសា​នេះ ព្រ​មាន​​ចាត់​វិធាន​ការណ៍​តាម​ផ្លូវ​ច្បាប់​ លើ​បុគ្គល​ណា​ក៏​ដោយ​ ដែល​មួល​បង្កាច់​បង្ខូច​កិត្តិយស​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ ។ ប្រ​សាសន៍​របស់ ​សម្តេច​​តេ​ជោ​សែន​ តាម​ហ្វេស​ប៊ុក គឺ​នៅ​ទន្ទឹម​នឹង​​លាត​ត្រ​ដាង​រឿងអា​ស្រូវ​របស់​ប្រ​ធាន​ស្តី​ទី​គណ​បក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​គេ​ព្យា​យាម​កា​ឡៃ​ព្រឹត្តិ​ការណ៍​ ចោទ​មក​លើ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ ដែល​ខុស​ពី​ការ​ពិត​ទាំង​ស្រុង​ ។

     សម្តេច​តេ​ជោ​ ហ៊ុន សែន​បាន​មាន​ប្រ​សាសន៍​ថា​ គេ​គោរព​សិទ្ឋិ​បញ្ចេញ​មតិ ប៉ុន្តែ​នឹង​ប្រ​ឆាំង​ដាច់​ខាត​ ចំពោះ​អ្នក​មូល​បង្កាច់​បង្ខូច​កិត្តិយស​ និង​សេចក្តី​ថ្លៃ​ថ្នូរ​ចំពោះ​គណ​បក្ស​ប្រ​ជា​ជន​ ។ សម្តេច​បាន​មាន​ប្រ​សាសន៍​ថា​សិទ្ឋិ​បញ្ចេញ​មតិ និង​ការ​មួល​បង្កាច់ គឺ​មាន​ចរិត​ខុស​គ្នា​ដូច​មេឃ​និង​ដី​… សិទ្ឋិ​របស់​អ្នក​បញ្ចេញ​មតិ ក៏​មាន​ព្រំ​ប្រ​ទល់​ជា​មួយ​ និង​សិទ្ឋិ​អ្នក​ដទៃ​នោះ​ដែរ​ ។ សម្តេច​បាន​មាន​ប្រ​សាសន៍​ថា គណ​បក្ស​ប្រ​ជា​ជន​ចាំ​បាច់​ត្រូវ​រក្សា​នូវ​សិទ្ឋិ​របស់​ខ្លួន ដើ​ម្បី​ការ​ពារ​កិត្តិ​យស និង​សេចក្តី​ថ្លៃ​ថ្នូរ ​ក្នុង​នាម​បក្ស​ដឹក​នាំ​រាជ​រដ្ឋា​ភិ​បាល​ ។ សម្តេច​បាន​ព្រ​មាន​ថា​ កុំ​ព្យា​យាម​ក្លែង​បន្លំ ពណ៌​ក្រ​ហម និង​ពណ៌​ផ្កា​ឈូក ថា​ដូច​គ្នា​អោយ​សោះ​ ។

     សម្តេច​បាន​អំពាវ​នាវ​ដល់​សមាជិក​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​គ្រប់​ជាន់​ថ្នាក់ ត្រូវ​រៀប​ចំ​មេ​ធាវី ដើ​ម្បី​ត្រៀម​ប្តឹង​ទៅ​កាន់​តុលា​ការ ក្នុង​ករណី​មាន​ការ​មួល​បង្កាច់​រំលោភ​សិទ្ឋិ​លើ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ ។

[/fusion_text][/fusion_builder_column][fusion_builder_column type=”1_1″ background_position=”left top” background_color=”” border_size=”” border_color=”” border_style=”solid” spacing=”yes” background_image=”” background_repeat=”no-repeat” padding=”” margin_top=”0px” margin_bottom=”0px” class=”” id=”” animation_type=”” animation_speed=”0.3″ animation_direction=”left” hide_on_mobile=”no” center_content=”no” min_height=”none”][youtube id=”https://www.youtube.com/watch?v=-HbnEbqLwhU” width=”700″ height=”350″ autoplay=”no” api_params=”” class=””][/youtube][/fusion_builder_column][/fusion_builder_row][/fusion_builder_container]