ឯកឧត្តមបណ្ឌិត កៅ ថាច ផ្តាំផ្ញើដល់ប្អូនៗត្រៀមរៀនថ្នាក់មហាវិទ្យាល័យ ត្រូវផ្តោតខ្លាំងលើវិធីសាស្រ្តនៃស្រាវជ្រាវ របៀបនៃការអាន ការនិយាយ និងភាសាអង់គ្លេស


ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ជូនសិស្សានុសិស្ស ដែលកំពុងត្រៀមសិក្សានៅសកលវិទ្យាល័យ ត្រូវផ្តោតជាសំខាន់លើមុខវិជ្ជាផ្នែក វិធីសាស្រ្តស្រាវជ្រាវ របៀបនៃការអាន របៀបការនិយាយ និងភាសាអង់ភ្លេស ដែលយើងនឹងយល់កាន់តែស៊ីជម្រៅលើផ្នែកស្រាវជ្រាវ។

ការលើកឡើងដូច្នោះរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីចាប់ឆ្នោតអាហារូបករណ៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ឆ្នាំសិក្សា២០២៥-២០២៦ ស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, លោក ចេង ឌីណា ប្រធានគណ:អចិន្ត្រៃយ៍គណបក្សស្រុក គណៈកម្មការរៀបចំការចាប់ឆ្នោតអាហារូបករណ៍ ,សមាជិកក្រុមប្រឹក្សាស្រុក លោកគ្រូអ្នកគ្រូ និងសិស្សជាប់បាក់ឌុបមកពី១២ឃុំ សរុបប្រមាណជាង ៣០០ នាក់។

ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា ការចាប់ឆ្នោតអាហាររូបករណ៍របស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ទោះបីជានៅស្រុកខ្សាច់កណ្តាអាហាររូបករណ៍ចំនួនតិច មែន ប៉ុន្តែកម្មវធីថ្ងៃនេះបានបង្ហាញអំពីតម្លាភាពនៃការបែងចែកអាហាររូបករណ៍ផងដែរ ដូច្នេះហើយសូមផ្តាំថា ប្អូនៗពេលរៀននៅសកលវិទ្យាល័យត្រូវខិតខំរៀនសូត្រលើមុខវិជ្ជារបស់ខ្លួន ក្នុងនោះត្រូវកំណត់គោលដៅសិក្សាឲ្យបានច្បាស់លាស់ ពោល គឺ ការចាប់យកជំនាញឲ្យពិតប្រាកដជាមុន បើមិនដូច្នេះទេ ការសិក្សានឹងយឺតជាងអ្នកដែលគេបានកំណត់គោលដៅ។

លើសពីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកថា ភាគច្រើនការសិក្សានៅមហាវិទ្យាល័យរយៈពេល៤ឆ្នាំគឺ ប្អូនៗត្រូវផ្តោតលើការសិក្សាស្រាវជ្រាវ ដែលជារឿងសំខាន់គួររៀនមុនគេ របៀបនៃការអាន (How to read) របៀបសរសេរ (How to wrtite) របៀបការនិយាយ (how to speak) និងវិធីសាស្រ្តនៃការស្រាវជ្រាវ (Research Methodology)ជាដើម ដែលសុទ្ធតែមានក្បួនខ្នាតរបស់វា បើសិនប្អូនអានកាន់តែច្រើន ទើបខ្លួនយើងនឹងយល់កាន់តែស៊ីជម្រៅលើការស្រាវជ្រាវ ជាពិសេសត្រូវចេះភាសាបរទស បន្ថែមទៀត(អង់គ្លេស)។

ទន្ទឹមនឹងនេះ ចំពោះការសិក្សានៅសាកលវិទ្យាល័យ ប្អូនៗរៀនចប់ហើយត្រូវយកទៅអនុវត្តផ្ទាល់ថែមទៀតមានន័យថា ពោលគឺ ត្រូវយកចំណេះដឹងនោះទៅអនុវត្តដោយប្រើប្រាស់នៅក្នុងសកម្មភាពសង្គម និងការងារជាក់ស្តែងទើបសម្រេចបានលទ្ធផលល្អនៅក្នុងជីវិតនិងភាគជោគជ័យរបស់ខ្លួនផងដែរ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ផ្តាំផ្ញើថា លើសអំពីជំនាញដែលប្អូនមានស្រាប់ ទី១ គឺ ភាសាអង់គ្លេស ដែលមានភាពទូលំទូលាយងាយស្រួល ក្នុងការសិក្សាស្រាវជ្រាវបន្ថែម ទី២ ជំនាញបច្ចេកទេស AI ដែលបច្ចេកវិទ្យាមួយនេះបានជួយប្អូនៗច្រើន និងចុងក្រោយកុំភ្លេចជំនាញ កសាងណ្តាញវិជ្ជាជីវ: និងទំនាក់ទំនង (Professional network development) ដែលកុំមើលរំលង ព្រោះជួយបង្កើនបណ្ដាញទំនាក់ទំនងនិងការធ្វើអាជីវកម្មផងដែរ ព្រោះប្អូនៗនេះហើយដែលជាអ្នកបន្តវេន្តពីអ្នកជំនាន់មុនសម្រាប់អនាគតប្រទេសជាតិយើង។

សូមជម្រាបថា បន្ទាប់ពីបញ្ចប់ពិធីចាប់ឆ្នោតអាហារូបករណ៍ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីឆ្នាំសិក្សា២០២៦-២០២៧ រួចមកបណ្ឌិត កៅ ថាច ក៏បានឧបត្ថម្ភកុំព្យូទ័រ ជូនសិស្សនិទេសA ចំនួន ១៧នាក់ សរុប ១៧ គ្រឿងផងដែរ៕