សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់មន្ត្រីរបស់អាមេរិកថា កម្ពុជាមិនបានបង្កើនកម្តៅលើបញ្ហាព្រំដែនជាមួយថៃនោះឡើយ, ថៃជាអ្នកផ្ដេីមបាញ់ទាហានខ្មែរក្នុងដីខ្មែរ


(ភ្នំពេញ)៖ សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ បានអះអាងថា កន្លងទៅសម្ដេចបានប្រាប់ទៅកាន់មន្ដ្រីអាមេរិកអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយពន្យល់ថា កម្ពុជាមិនមែនជាអ្នកបង្កបញ្ហានោះឡេីយ ពោលថៃជាអ្នកផ្ដេីមដោយការចូលមកបាញ់ទាហានកម្ពុជាមួយរូបទាំងកម្រោលក្នុងដីរបស់កម្ពុជា។

ការបញ្ជាក់ឡេីងវិញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជេីញរួមគ្នាជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីអបអរសាទរវឌ្ឍនភាពលើវិស័យសុខាភិបាលរហូតដល់ទៅ៣ រួមមានការអបអរសាទរ ខួប៨០ ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី។

បេីតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត, ក្រោយហេតុការណ៍ដែកទាហានថៃ ចូលមកបាញ់ប្រហារបណ្ដាលឲ្យទាហានខ្មែរម្នាក់ពលី នៅលេីទឹកដីខ្មែរ ទេីបបញ្ហាបានកេីតឡេីងជាបន្ដបន្ទាប់ រហូតមានការផ្ទុះអាវុធជាបន្ដបន្ទាប់ ដែលបង្កឲ្យមានអ្នកពលី និងជនស៉ីវិលស្លូតត្រង់ត្រូវបានជម្លៀស ហេីយហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ់។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមបញ្ជាក់ឲ្យច្បាស់បងប្អូនប្រជាពលរដ្ឋយេីងថា កម្ពុជាមិនចង់មានសង្គ្រាមទេ យេីងការពារសិទ្ធិ សេរីភាព កិត្តិយសជាតិរបស់យេីង អធិបតេយ្យជាតិយេីង។ ថ្ងៃទី២៨ ខែឧសភា (ឆ្នាំ២០២៥) កម្ពុជាមិនបានបង្កមុនទេ កន្លែងយេីងទាំងមូលគេចូលមកបាញ់ទាហានយេីងក្នុងលេណដ្ឋាន»។

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងទៀតថា ឆ្លងកាត់ការផ្ទុះសង្គ្រាម២លេីកមកនេះ គឺបានប៉ះពាល់ដល់ខេត្តជាប់ព្រំដែនកម្ពុជាថៃ ចំនួន៧ខេត្ត ហេីយជនស៉ីវិលស្លូតត្រង់ជាង៧០ម៉ឺននាក់ ត្រូវបានជម្លៀសមកកាន់តំបន់សុវត្ថិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងឧបត្ថម្ភដល់គ្រួសារដែលបានរងគ្រោះនៅជម្លោះព្រំដែន តាមរយៈកូនរបស់នាយទាហានរបស់យើងដែលរងគ្រោះ បានចូលធ្វើកងទ័ព និងទទួលបានថវិកា។ រាជរដ្ឋាភិបាលមិនមានលទ្ធភាពសងផ្ទះសម្បែងប្រជាពលរដ្ឋ ដែលរងការបាញ់បំផ្លាញ ឬព័ទ្ធយកពីសំណាក់កងទ័ពថៃនោះឡើយ ប៉ុន្តែបានសាងសង់ផ្ទះដែលសមល្មមសម្រាប់រស់នៅប៉ុណ្ណោះអាសន្ន៕