រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងមន្រ្តីរាជការក្រសួងព័ត៌មាន រៀបចំអភិសេករូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី នៅសួនច្បារជ័យមង្គលព័ត៌មាន


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញរៀបចំពិធីអភិសេករូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី នៅសួនច្បារជ័យមង្គលព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។

ពិធីនេះមានការនិមន្តធ្វើឡើងក្រោមព្រះវត្តមានសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា។

ការតម្កល់រូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវីនេះ គឺដើម្បីរំលឹក និងលើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាបង្ហាញពីការគោរពប្រតិបត្តិទៅលើជំនឿសាសនា និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។

វត្តមាននៃរូបបដិមាទាំងពីរអង្គនៅបរិវេណក្រសួងព័ត៌មាននឹងចូលរួមចំណែកក្នុងការលើកកម្ពស់សោភ័ណភាព និងបរិយាកាសខាងក្នុងទីស្តីការក្រសួងព័ត៌មាន ឱ្យកាន់តែមានភាពថ្លៃថ្នូរ និងស័ក្តិសមជាស្ថាប័នរដ្ឋ៕