បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ លោក ឡេ មិញហ៊ឺង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ, ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបមិត្តភាពកម្ពុជា-វៀតណាម។



















































