អ្នកនាំពាក្យគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ចូលរួមមហាសន្និបាតលើកទី១៥៣ នៃសហភាពអន្តរសភា (IPU) មានការសោកស្តាយចំពោះការលើកឡើងដែលមានលក្ខណៈបំភាន់ និងមិនត្រឹមត្រូវតាមការពិត ដែលធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដោយតំណាងសភាថៃ ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍របស់លោក អ៊ុច បូររិទ្ធ ប្រធានគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងសេចក្ដីថ្លែងការណ៍របស់ព្រឹទ្ធសភា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា អ្នកនាំពាក្យយល់ឃើញថា ចាំបាច់ត្រូវបញ្ជាក់ពីជំហររបស់កម្ពុជាចំពោះការលើក ឡើងរបស់ប្រតិភូថៃ ដូចខាងក្រោម៖






