សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបស្វាគមន៍ និងផ្លាស់ប្តូរយោបល់ខ្លះៗ ជាមួយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅអាស៊ែបៃហ្សង់


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបស្វាគមន៍គួរសម​ និងជជែកផ្លាស់ប្តូរយោបល់ខ្លះៗជាមួយ ឯកឧត្ដម Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី មុននឹងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព​ និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦។