អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមពិធីបុណ្យគម្រប់ខួប៧ថ្ងៃ​ ឧបាសក ថោង សេង ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ថោង​ សាមាន​ ប្រធានមន្ទីរផែនការខេត្ត​


នាព្រឹកថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមពិធីបុណ្យគម្រប់ខួប៧ថ្ងៃ​ ឧបាសក ថោង សេង ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ថោង​ សាមាន​ ប្រធានមន្ទីរផែនការខេត្ត​ ដែលបានទទួលអនិច្ចកម្ម នៅថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១១:៥៩នាទី ថ្ងៃត្រង់ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ ឧបាសក ថោង សេង គឺជាការបាត់បង់នូវឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ បំផុត ដែលប្រកបព្រហ្មវិហារធម៌មិនចេះរីងស្ងួត និងសង្គហធម៌ដ៏ធំធេងចំពោះកូនៗ ចៅៗ និងបងប្អូនសាច់ញាតិ ទាំងអស់ ដែលស្ទើរពេញមួយឆាកជីវិត លោកបានតស៊ូជម្នះរាល់ការលំបាកនិងឧបសគ្គគ្រប់បែបយ៉ាង ដើម្បីចិញ្ចឹមបីបាច់ថែរក្សា ការពារ និងអប់រំទូន្មានបុត្រធីតា និងចៅៗ ឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ និងជាពិសេសឯកឧត្តមប្រធានមន្ទីរផែនការ ដែលតែងតែរួមចំណែកយ៉ាងសស្រាក់សស្រាំ ក្នុងភារកិច្ច ដឹកនាំនិងគាំទ្រមុខងាររបស់ក្រសួងនៅថ្នាក់ក្រោមជាតិ ឱ្យសម្រេចបានសមិទ្ធផល និងការអភិវឌ្ឍនានាជូនជាតិ និងប្រជាជន។
ស្ថិតក្នុងវេលាដ៏សែនក្រៀមក្រំនេះ ឯកឧត្តមអភិបាលខេត្តនឹងសហការី​ បានអុជធូបឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ថោង សេង សូមបានចាប់បដិសន្ធិក្នុងសុគតិភព កុំបី ឃ្លៀងឃ្លាតឡើយ៕