ឯកឧត្តម ហួត ឃាងវេង អញ្ជើញដឹកនាំវេទិកាសាធារណៈ ដើម្បីតាមដានត្រួតពិនិត្យ​ និងគាំទ្រ​ការ​អនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ​ ដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាលកម្ពុជា​ នៅឃុំស្រែចារ


នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានទី១​ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល ខេត្តក្រចេះ បានអញ្ជើញដឹកនាំវេទិកាសាធារណៈ ដើម្បីតាមដានត្រួតពិនិត្យ​ និងគាំទ្រ​ការ​អនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាលកម្ពុជា​ នៅភូមិបាត់ហើយ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ​។

វេទិកានេះមានការចូលរួមពីសំណាក់ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ដែលជាសមាជិក​​ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត​ ថ្នាក់ស្រុក​ ថ្នាក់ឃុំនិងប្រជាពលរដ្ឋចំនួន ១៥៦នាក់។

វេទិកាខាងលើ ក៏មានការចូលរួមពីមន្ត្រីអត្តសញ្ញាណកម្ម​ ដើម្បីផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណចល័ត និងបន្តសុពលភាពជូនប្រជាពលរដ្ឋផងដែរ៕