ឯកឧត្តម សរ ថាវី អញ្ជើញចុះដឹកទឹក ចំនួន ៤០.០០០លីត្រ ចែកជូនប្រជាពលរដ្ឋ នៅសង្កាត់អូស្មាច់


ដោយទទួលដំណឹងថា បងប្អូនប្រជាពលរដ្ឋនៅសង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ កំពុងជួបប្រទះនូវការខ្វះទឹកសម្រាប់ប្រើប្រាស់ក្នុងជីភាពប្រចាំថ្ងៃ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ស ថាវី អភិបាលខេត្ត អមដំណើរដោយ  អភិបាលរងខេត្ត ចំនួន០២រូប ប្រធានមន្ទីរធនធានទឹក ប្រធានមន្ទីរសាធារណៈការខេត្ត លោកអភិបាល អភិបាលរងក្រុង បានដឹកជញ្ជូនទឹកពីក្រុងសំរោង ចំនួន ០៥រថយន្ត (សរុបប្រមាណ ៤០.០០០ លីត្រ) ទៅចែកជូនប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់។
Oudormeanchhey 27-4-2016 (3)                                          Oudormeanchhey 27-4-2016 (2)
Oudormeanchhey 27-4-2016 (4)