ខេត្តស្វាយរៀង៖ លោកជំទាវ ពៅ សុភាព ប្រធានគណៈចលនាស្រ្តី ខេត្តស្វាយរៀង នៃក្រុមចលនាមហាជន គណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា បានដឹកនាំក្រុមការងារ ចុះពិនិត្យនិងសិក្សាអំពីស្ថានភាពទឹកអណ្តូងរីងស្ងួត ដែលប៉ះពាល់ក្នុងការប្រើប្រាស់ របស់ប្រជាពលរដ្ឋ ប្រចាំថ្ងៃ មាននៅស្រុករំដួលចំនួន២០៥អណ្តូង (៣ឃុំ ថ្នាធ្នង់ និងឃុំពងទឹក) ស្រុករមាសហែកមាន១៣៥អណ្តូង (៣ឃុំ ដូង អង្គប្រស្រែ និងឃុំត្រពាំងស្តៅ) ស្រុកស្វាយជ្រំមាន89អណ្តូង (៤ឃុំ ស្វាយធំ គ្រួស ចំបក់និងឃុំកំពង់ចំទ្បង)។
ជាលទ្ធផល ខេត្តបានដោះស្រាយដោយជីកអណ្តូងទឹកចំនួន៧នៅស្រុករំដួល នៅឃុំថ្នាធ្នង់ចំនួន៥អណ្តូងនិងឃុំបុសមនចំនួន២អណ្តូង ហើយក្រៅពីនេះ ប្រជាពលរដ្ឋ អាចដោះស្រាយ យកទឹកពីអណ្តូងអ្នកជិតខាងប្រើប្រាស់បាន។